ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

បុណ្យកឋិនទាន

២. ប្លែកដោយវត្ថុ
សំពត់ដែលជាអង្គកឋិន នោះមានៈ ស្បង់ ចីវរ និងសង្ឃាដី ដេលបានធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ។ យោងតាមវិន័យបញ្ញត្តិ ទោះបីជាទាយកឬទាយិកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន។ តាមធម្មតាភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះសង្ឃាដីជាសំពត់ធំជាងគេបង្អស់ ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្តប់ដូចជាភួយ នៅពេលរងា ក៏បាន។

៣. ប្លែកដោយអំពើ
តាមទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គៗ ពុំសូវមានអានិសង្សច្រើន ដូចជាធ្វើនឹង សង្ឃ ទេ ( សង្ឃ សំដៅយកភិក្ខុ ចំនួនពី៤អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិ អង្គកឋិនអាចវេរប្រគានចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្តមានភិក្ខុ៥អង្គដែរ ដើម្បីអោយកើតជាកឋិនពេញលក្ខណៈបាន។

៤. ប្លែកដោយបដិគ្គាហកៈ (ដោយអ្នកទទួល)
មានតែភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន ( រីឯសាមណេរនិងអ្នកដទៃទទួលពុំបាន )។ ភិក្ខុនោះត្រូវតែគង់ចាំវស្សាគម្រប់៣ខែ ក្នុងវត្តឬអាវាសណាមួយ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធិទទួលអង្គកឋិនទេ។

៥. ប្លែកដោយអានិសង្ស
នៅក្នុងការធ្វើបុណ្យកឋិន ទាយកនិងទាយិកា តែងទទួលបានអានិសង្សច្រើន។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអានិសង្ស៥យ៉ាង ក្នុងរយៈពេល៥ខែ។ អានិសង្ស៥យ៉ាងនោះគឺៈ

(១). អនាមន្តចារោ : ភិក្ខុត្រាចទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុ         ផងគ្នាបាន និងមិនមានទោស(ត្រូវអាបត្តិ)ឡើយ។
(២). អសមាទានចារោ : ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណា         មួយឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន។
(៣). គណភោជនំ : ភិក្ខុអាចឆាន់គណភោជនបាន។
(៤). យាវទត្ថចីវរំ : ភិក្ខុអាចទុកអតិរេកចីវរ (ចីវរដែលលើសអំពី         សេចក្តីត្រូវការ) ចំនួនប៉ុន្មានក៏បាន។
(៥). យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ : ចីវរណាកើតឡើង         ក្នុងអាវាសនោះ ចីវរនោះនិងមានដល់ភិក្ខុនោះ។
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីប្រភពនៃបុណ្យកឋិនថាៈ " នៅក្នុងសម័យពុទ្ធកាល ព្រះសម្ពទ្ធជាម្ចាស់ ទ្រងពុទ្ធានុញ្ញត្តិឱ្យភិក្ខុប្រើ ប្រាសតែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញត ឱ្យប្រើគហបតីចីវរ នៅឡើយ។

សម័យមួយនោះ នៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះពុទ្ធកំពុងគង់ចាំព្រះវស្សា ក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយ នៅទៀបក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុ៣០រូប ឈ្មោះថា " ភទ្ទវគ្កិយត្ថេរ " ក្នុងដែនបាថេយ្យ ជាអ្នកប្រព្រឹត្តធម៏នៅក្នុងព្រៃ។ល។ បាននាំគ្នាចេញអំពីទីនោះ មកកាន់ក្រុងសាវត្ថី ដើម្បីចូលគាល់បំរើព្រះដ៏មានព្រះភាគ។ ប៉ុន្តែ ភិក្ខុទាំងអស់ បានមកដល់តែត្រឹមសាកេត(ភូមិមួយជាប់នឹងទីក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់ និងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរ ស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាពាក់កណ្តាលផ្លូវនោះតែម្តងទៅ។ ភិក្ខុសង្ឃទាំង៣០រូបមានសេចក្តីអផ្សុក កើតទុក្ខតូចព្រះទ័យជាខ្លាំង ដោយគិតឃើញថាព្រះដ៏មានព្រះភាគទ្រង់គង់នៅទីនោះ ចម្ងាយតែ៦យោជន៍ទៀតសោះមិនសមយើងទាំងឡាយស្កុនដំណើរ មិនបានគាល់បំរើព្រះអង្គដូចបំណងសោះ។ លុះដល់ថ្ងៃចេញវស្សា បវរណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលទៅកាន់ក្រុងសាវត្ថី។ នៅទីនោះ ភិក្ខុសង្ឃទាំងអស់បានចូលធ្វើសាវនាការជាមួយនឹងព្រះពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។ ព្រះមានព្រះភាគទ្រង់មានបន្ទូលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះថា៖ " ម្នាលភិក្ខុទាំងឡាយ! សរីរយន្តរបស់អ្នកទាំងឡាយល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំឡាយមានសេចក្តីព្រមព្រៀងស្មោះស្មើ អត់មានវិវាទទាស់ទែងគ្នា ទេឬ? អ្នកទាំងឡាយនៅចាំវស្សាសោត ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាត ទេឬ?


Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo
   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២